គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 4:17-23 Khmer Standard Version (KHSV)

17. ត្រង់​ណេះ មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ប្រាថ្នា​ចង់​បាន​ជំនួយ​ពី​បង‌ប្អូន​ទេ តែ​ខ្ញុំ​ចង់​ឲ្យ​បង‌ប្អូន​បាន​ទទួល​ព្រះ‌ពរដ៏​បរិបូណ៌។

18. ខ្ញុំ​បាន​ទទួល​សព្វ​គ្រប់​ទាំង​អស់​ហើយ ហើយ​ខ្ញុំ​មាន​បរិបូណ៌​ថែម​ទៀត ឥឡូវ​នេះ ខ្ញុំ​មាន​រឹត​តែ​ច្រើន ដោយ​បាន​ទទួល​អំណោយ​ពី​បង‌ប្អូន តាម​រយៈ​លោក​អេប៉ោ‌ប្រូឌីត។ អំណោយ​ទាំង​នេះ​ប្រៀប​បី​ដូច​ជា​ក្លិន​ក្រអូប​ឈ្ងុយ‌ឈ្ងប់ ជា​យញ្ញ‌បូជា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ និង​យល់​ព្រម​ទទួល។

19. ព្រះ​របស់​ខ្ញុំ​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​គ្រប់​យ៉ាង​របស់​បង‌ប្អូន ស្រប​តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ព្រះ‌អង្គ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

20. សូម​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន!

21. សូម​ជម្រាប​សួរ​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​គ្រប់ៗ​រូប ក្នុង​អង្គ​ព្រះ‌គ្រិស្ដ*​យេស៊ូ​ឲ្យ​ខ្ញុំ​ផង។

22. បង‌ប្អូន​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ទាំង​អស់​គ្នា។ បង‌ប្អូន​ទាំង​អស់​ដែល​ជា​ប្រជា‌ជន​ដ៏‌វិសុទ្ធ* ជា​ពិសេស បង‌ប្អូន​ដែល​ជា​អ្នក​រាជការ​របស់​ព្រះចៅ‌អធិរាជ ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

23. សូម​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​នៃ​យើង​ស្ថិត​នៅ​ជា​មួយ​វិញ្ញាណ​របស់​បង‌ប្អូន!

សូមអានជំពូកពេញលេញ ភីលីព 4