គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 4:1-6 Khmer Standard Version (KHSV)

1. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​ចង់​ជួប​បង‌ប្អូន​ខ្លាំង​ណាស់ បង‌ប្អូន​ជា​អំណរ​សប្បាយ និង​ជា​កិត្តិយស​របស់​ខ្ញុំ! បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន រួម​ជា​មួយ​ព្រះ‌អម្ចាស់​ដូច្នេះ​ត​រៀង​ទៅ!

2. ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ឲ្យ​សម​ជា​អ្នក​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់។

3. រីឯ​អ្នក​វិញ មិត្ត​ដ៏​ស្មោះ​ត្រង់​អើយ សូម​ជួយ​នាង​ទាំង​ពីរ​នាក់​នេះ​ផង ដ្បិត​នាង​ធ្លាប់​បាន​តយុទ្ធ​រួម​ជា​មួយ​ខ្ញុំ ព្រោះ​តែ​ដំណឹង‌ល្អ* ជា​មួយ​លោក​ក្លេមេន ព្រម​ទាំង​ជា​មួយ​អ្នក​ឯ​ទៀតៗ ដែល​បាន​ធ្វើ​ការ​ជា​មួយ​ខ្ញុំ ហើយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិត​នោះ​ផង​ដែរ។

4. ចូរ​បង‌ប្អូន​អរ​សប្បាយ ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​សូម​ជម្រាប​បង‌ប្អូន​ម្ដង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!

5. ចូរ​សម្តែង​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ស្គាល់​សន្ដាន​ចិត្ត​សប្បុរស​របស់​បង‌ប្អូន ព្រះ‌អម្ចាស់​ជិត​យាង​មក​ដល់​ហើយ។

6. សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង‌ប្អូន ដោយ​អធិស្ឋាន* និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។

សូមអានជំពូកពេញលេញ ភីលីព 4