គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 3:6-12 Khmer Standard Version (KHSV)

6. បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

7. ក៏​ប៉ុន្តែ អ្វីៗ​ដែល​ខ្ញុំ​ធ្លាប់​គិត​ថា​មាន​តម្លៃ​សម្រាប់​ខ្ញុំ​នោះ ខ្ញុំ​ចាត់​ទុក​ទាំង​អស់​ថា​ឥត​បាន​ការ​ទៅ​វិញ ព្រោះ​តែ​ព្រះ‌គ្រិស្ដ

8. គឺ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​ដូច​ជា​ឥត​បាន​ការ ព្រោះ​តែ​បាន​ស្គាល់​ព្រះ‌គ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​ខ្ញុំ ដែល​ជា​ការ​មួយ​ដ៏​ប្រសើរ​វិសេស‌វិសាល​បំផុត។ ព្រោះ​តែ​ព្រះ‌អង្គ ខ្ញុំ​សុខ​ចិត្ត​ខាត​បង់​អ្វីៗ​ទាំង​អស់ ហើយ​ខ្ញុំ​ចាត់​ទុក​អ្វីៗ​ទាំង​អស់​នេះ​ដូច​ជា​សំរាម ឲ្យ​តែ​ខ្ញុំ​បាន​ព្រះ‌គ្រិស្ដ

9. និង​ឲ្យ​តែ​ខ្ញុំ​បាន​រួម​ជា​មួយ​ព្រះ‌អង្គ។ ខ្ញុំ​មិន​មែន​បាន​សុចរិត​ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ គឺ​បាន​សុចរិត ដោយ​ជឿ​លើ​ព្រះ‌គ្រិស្ដ ហើយ​សេចក្ដី​សុចរិត​នេះ​មក​ពី​ព្រះ‌ជាម្ចាស់ ជា​សេចក្ដី​សុចរិត​ដែល​ស្ថិត​នៅ​លើ​ជំនឿ

10. បំណង​របស់​ខ្ញុំ គឺ​ចង់​ស្គាល់​ព្រះ‌គ្រិស្ដ និង​ស្គាល់​ឫទ្ធា‌នុភាព​ដែល​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រម​ទាំង​ចូល​រួម​ជា​មួយ​ព្រះ‌អង្គ​ដែល​រង​ទុក្ខ​លំបាក ហើយ​ឲ្យ​បាន​ដូច​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត

11. ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​ឡើង​វិញ ប្រសិន​បើ​អាច​រស់​ឡើង​វិញ​បាន។

12. ខ្ញុំ​មិន​ថា ខ្ញុំ​បាន​ទៅ​ដល់​ទី‌ដៅ ឬ​បាន​គ្រប់​លក្ខណៈ ហើយ​នោះ​ទេ គឺ​ខ្ញុំ​កំពុង​តែ​រត់​ទៅ​មុខ ដើម្បី​ចាប់​ឲ្យ​បាន ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ត្រូវ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ចាប់​ខ្ញុំ​ជា​មុន​ដែរ។

សូមអានជំពូកពេញលេញ ភីលីព 3