គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 2:1-7 Khmer Standard Version (KHSV)

1. ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​ពិត​ជា​បាន​ទទួល​ការ​ដាស់​តឿន​អ្វី​មួយ ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ ប្រសិន​បើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ ពិត​ជា​លើក​ទឹក​ចិត្ត​បង‌ប្អូន ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ពិត​ជា​ប្រទាន​ឲ្យ​បង‌ប្អូន​រួម​រស់​ជា​មួយ​គ្នា ឬ​ប្រសិន​បើ​បង‌ប្អូន​ពិត​ជា​មាន​ចិត្ត​អាណិត​អាសូរ និង​ចិត្ត​មេត្តា‌ករុណា

2. សូម​បំពេញ​អំណរ​របស់​ខ្ញុំ ដោយ​បង‌ប្អូន​មាន​ចិត្ត​គំនិត​តែ​មួយ មាន​សេចក្ដី​ស្រឡាញ់​តែ​មួយ មាន​ចិត្ត​ថ្លើម​តែ​មួយ និង​មាន​ឆន្ទៈ​តែ​មួយ។

3. កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា ប្រសើរ​ជាង​ខ្លួន។

4. ក្នុង​ចំណោម​បង‌ប្អូន ម្នាក់ៗ​កុំ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​គិត​ដល់​ប្រយោជន៍​អ្នក​ដទៃ​វិញ។

5. ព្រះ‌គ្រិស្ដ‌យេស៊ូ​មាន​ចិត្ត​គំនិត​យ៉ាង​ណា បង‌ប្អូន​ត្រូវ​មាន​ចិត្ត​គំនិត​យ៉ាង​នោះ​ដែរ។

6. ទោះ‌បី​ព្រះ‌អង្គ​មាន​ឋានៈ​ជា​ព្រះ‌ជាម្ចាស់ក៏​ដោយ ក៏​ព្រះ‌អង្គ​ពុំ​បាន​ក្ដោប‌ក្តាប់ឋានៈ​ដែល​ស្មើ​នឹង​ព្រះ‌ជាម្ចាស់​នេះទុក​ជា​កម្មសិទ្ធិ​ដាច់​មុខ​របស់​ព្រះ‌អង្គ​ឡើយ។

7. ផ្ទុយ​ទៅ​វិញ ព្រះ‌អង្គ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់មក​យក​ឋានៈ​ជា​ទាសករព្រះ‌អង្គ​បាន​ទៅ​ជា​មនុស្ស​ដូច​មនុស្ស​ឯ​ទៀតៗហើយ​ក៏​រស់​នៅ​ក្នុង​ភាព​ជាមនុស្ស​សាមញ្ញ​ដែរ។

សូមអានជំពូកពេញលេញ ភីលីព 2