គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 3:12-15 Khmer Standard Version (KHSV)

12. ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទីឃី‌កុស​ឲ្យ​មក​រក​អ្នក។ កាល​ណា​គាត់​មក​ដល់ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​បី​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។

13. ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស ឲ្យ​បន្ត​ដំណើរ​ទៅ​ផង កុំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។

14. ត្រូវ​ឲ្យ​បង‌ប្អូន​យើង​រៀន​ប្រព្រឹត្ត​អំពើ​ល្អ ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ‌បាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។

15. ពួក​បង‌ប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ជម្រាប​សួរ​បង‌ប្អូន​រួម​ជំនឿ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ផង។សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

សូមអានជំពូកពេញលេញ ទីតុស 3