គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 1:9-16 Khmer Standard Version (KHSV)

9. ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។

10. មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។

11. ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។

12. មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់ ពោល​ថា: «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កំជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។

13. ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ

14. កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។

15. ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។

16. គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​បាន​ឡើយ។

សូមអានជំពូកពេញលេញ ទីតុស 1