គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទីតុស 1:1-6 Khmer Standard Version (KHSV)

1. ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ*។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។

2. អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះ‌អង្គ​មិន​កុហក​ទេ។

3. នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

4. មក​ដល់​ទីតុស​ជា​កូន​ដ៏​ពិត​ប្រាកដ​ខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌គ្រិស្ដ‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។

5. ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យ* នៅ​តាម​ក្រុង​នីមួយៗ ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ

6. គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​កូន​ខិល‌ខូច មិន​ចេះ​ស្ដាប់​បង្គាប់។

សូមអានជំពូកពេញលេញ ទីតុស 1