គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 4:3-10 Khmer Standard Version (KHSV)

3. ចូរ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​យើង​ដែរ ដើម្បី​ព្រះ‌អង្គ​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​ព្រះ‌បន្ទូល គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ដ ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។

4. សូម​ទូល‌អង្វរ​ព្រះ‌អង្គ ឲ្យ​ខ្ញុំ​អាច​បក‌ស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

5. ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដ‌បរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា​ផង។

6. សូម​បង‌ប្អូន​និយាយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​ជា‌និច្ច មាន​ខ្លឹមសារ​ ដើម្បី​ឲ្យ​បង‌ប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។

7. លោក​ទីឃី‌កុស ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់​ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បង‌ប្អូន​ឲ្យ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។

8. ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​រក​បង‌ប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​ឲ្យ​បង‌ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បង‌ប្អូន​ទៀត​ផង។

9. ខ្ញុំ​ចាត់​គាត់​ឲ្យ​មក​ជា​មួយ​លោក​អូណេ‌ស៊ីម ជា​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់ ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បង‌ប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​បង‌ប្អូន​ឲ្យ​ជ្រាប​អំពី​សភាព‌ការណ៍​នៅ​ទី​នេះ។

10. លោក​អើរី‌ស្ដាក ដែល​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​បង‌ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់‌ញាតិ​នឹង​លោក​បារណា‌បាស ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ (បង‌ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង‌ប្អូន​ទទួល​ដោយ​រាក់‌ទាក់​ផង)។

សូមអានជំពូកពេញលេញ កូឡូស 4