គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កូឡូស 3:1-10 Khmer Standard Version (KHSV)

1. ដូច្នេះ ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រិស្ដ​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ។

2. ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដី​នេះ​ឡើយ

3. ដ្បិត​បង‌ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង‌ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​ព្រះ‌គ្រិស្ដ ក្នុង​ព្រះ‌ជា‌ម្ចាស់​ដែរ។

4. ពេល​ព្រះ‌គ្រិស្ដ​ដែល​ជា​ជីវិត​របស់​បង‌ប្អូន​លេច​មក បង‌ប្អូន​ក៏​នឹង​លេច​មក​ជា​មួយ​ព្រះ‌គ្រិស្ដ ប្រកប​ដោយ​សិរី‌រុងរឿង​ដែរ។

5. ដូច្នេះ សូម​បង‌ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ត​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ។

6. ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ បាន​ជា​ព្រះ‌ជា‌ម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។

7. កាល​ពី​ដើម បង‌ប្អូន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ហើយ​ក៏​រស់​នៅ​បែប​ដូច្នោះ​ដែរ។

8. តែ​ឥឡូវ​នេះ សូម​បង‌ប្អូន​បោះ‌បង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរ‌ប្រមាថ ពាក្យ​ទ្រគោះ​បោះ‌បោក​ដែល​ចេញ​ពី​មាត់​របស់​បង‌ប្អូន​ចោល​ទៅ។

9. កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង‌ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ

10. បង‌ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង‌ប្អូន​ស្គាល់​ព្រះ‌អង្គ​យ៉ាង​ច្បាស់។

សូមអានជំពូកពេញលេញ កូឡូស 3