គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 28:26-31 Khmer Standard Version (KHSV)

26. ចូរ​ទៅ​រក​ប្រជា‌រាស្ត្រ​នោះ ហើយ​ប្រាប់​ពួក​គេ​ថា: អ្នក​រាល់​គ្នា​ស្ដាប់​ឮ​មែន តែ​ពុំ​យល់​ទេ អ្នក​រាល់​គ្នា​មើល​មែន តែ​ពុំ​ឃើញ​ទេ

27. ដ្បិត​ចិត្ត​របស់​ប្រជា‌រាស្ត្រ​នេះ​រឹង​ណាស់ គេ​បាន​នាំ​គ្នា​ខ្ទប់​ត្រចៀក ហើយ​បិទ​ភ្នែក ដើម្បី​កុំ​ឲ្យ​មើល​ឃើញ កុំ​ឲ្យ​ស្ដាប់​ឮ និង​ដើម្បី​កុំ​ឲ្យ​យល់ ហើយ​ក៏​មិន​ចង់​កែ​ប្រែ​ចិត្ត​គំនិត​ដែរ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា» ។

28. ហេតុ​នេះ សូម​បង‌ប្អូន​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​ឲ្យ​សាសន៍​ដទៃ​វិញ ព្រោះ​គេ​មុខ​ជា​ស្ដាប់​មិន​ខាន។

29. [កាល​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ជន‌ជាតិ​យូដា​ក៏​ចេញ​ទៅ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​ផង]។

30. លោក​ប៉ូល​បាន​ស្នាក់​នៅ​ផ្ទះ​ដែល​លោក​បាន​ជួល​នោះ អស់​រយៈ​ពេល​ពីរ​ឆ្នាំ ហើយ​លោក​តែង​ទទួល​អស់​អ្នក​ដែល​មក​ជួប​លោក។

31. លោក​បាន​ប្រកាស​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះ‌យេស៊ូ‌គ្រិស្ដ​ដោយ​ចិត្ត​អង់‌អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។

សូមអានជំពូកពេញលេញ កិច្ចការ 28