គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 17:27-34 Khmer Standard Version (KHSV)

27. ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌អង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះ‌អង្គ​មែន​នោះ ប្រហែល​ជា​គេ​នឹង​រក​ព្រះ‌អង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ

28. ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះ‌អង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ”។

29. ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា​ព្រះ‌អង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។

30. ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះ‌អង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះ‌អង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត

31. ដ្បិត​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត* ដោយ‌សារ​បុរស​ម្នាក់​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង។ ព្រះ‌អង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យ​រស់​ឡើង​វិញ ទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។

32. កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។

33. លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។

34. ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវ‌នីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។

សូមអានជំពូកពេញលេញ កិច្ចការ 17