គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 13:4-14 Khmer Standard Version (KHSV)

4. លោក​បារណា‌បាស និង​លោក​សូល ដែល​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ចាត់​ឲ្យ​ទៅ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សេលើ‌ស៊ា ហើយ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស។

5. ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​ព្រះ‌ជាម្ចាស់ នៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ដោយ​មាន​លោក​យ៉ូហានជួយ​ផង។

6. បន្ទាប់​មក លោក​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​កោះ​នោះ រហូត​ទៅ​ដល់​ក្រុង​ប៉ាផូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​គ្រូ​មន្ត‌អាគម​ជាតិ​យូដា​ម្នាក់ ឈ្មោះ​បារ‌យេស៊ូ​ជា​ព្យាការី​ក្លែង‌ក្លាយ

7. គាត់​រស់​នៅ​ជា​មួយ​លោក​ស៊ើគាស-‌ប៉ូឡូស ដែល​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង ហើយ​ដែល​ជា​មនុស្ស​មាន​ប្រាជ្ញា។ លោក​ប្រតិភូ​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​បារណា‌បាស និង​លោក​សូល​មក ព្រោះ​លោក​មាន​បំណង​ចង់​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។

8. ប៉ុន្តែ អេលី‌ម៉ាស (ភាសា​ក្រិក ប្រែ​ថា​គ្រូ​មន្ត‌អាគម) ចេះ​តែ​ប្រឆាំង​នឹង​លោក​ទាំង​ពីរ ហើយ​រក​មធ្យោ‌បាយ​ពង្វាង​លោក​ប្រតិភូ ឲ្យ​ងាក​ចេញ​ពី​ជំនឿ។

9. ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស

10. ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎! ជន​ពោរ‌ពេញ​ទៅ​ដោយ​ពុត‌ត្បុត និង​ល្បិច​កិច្ចកល​អើយ! អ្នក​ជា​កូន​របស់​មារ* អ្នក​ជា​សត្រូវ​នឹង​អំពើ​សុចរិត​គ្រប់​យ៉ាង តើ​អ្នក​នៅ​តែ​ពង្វាង​គេ​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដ៏​ត្រឹម​ត្រូវ​របស់​ព្រះ‌អម្ចាស់​ដល់​ណា​ទៀត!។

11. ឥឡូវ​នេះ ព្រះ‌បារមី​របស់​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល‌វល់ រក​គេ​ជួយ​ដឹក​ដៃ។

12. កាល​លោក​ប្រតិភូ​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ លោក​ក៏​ជឿ ហើយ​ស្ញប់‌ស្ញែង​នឹង​សេចក្ដី​ដែល​គេ​បង្រៀន​អំពី​ព្រះ‌អម្ចាស់​ខ្លាំង​ណាស់។

13. លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស​ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភី‌លា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

14. រីឯ​លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ* លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។

សូមអានជំពូកពេញលេញ កិច្ចការ 13