គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 12:21-25 Khmer Standard Version (KHSV)

21. លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​ព្រះ‌រាជ‌ឱង្ការ​ឲ្យ​ប្រជា‌ជន​ស្ដាប់។

22. ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «នេះ​ជា​ព្រះ​សូរសៀង​របស់​ព្រះ មិន​មែន​សំឡេង​របស់​មនុស្ស​ទេ!»។

23. រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះ‌ជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ទ្រង់​ពុំ​បាន​ថ្វាយ​សិរី‌រុងរឿង​ទៅ​ព្រះ‌ជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។

24. មនុស្ស‌ម្នា​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ហើយ​ចំនួន​អ្នក​ជឿ​បាន​កើន​ឡើង​ជា​លំដាប់។

25. រីឯ​លោក​បារណា‌បាស និង​លោក​សូល ក្រោយ​ពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ លោក​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដោយ​យក​លោក​យ៉ូហាន​ហៅ​ម៉ាកុស ទៅ​ជា​មួយ​ផង។

សូមអានជំពូកពេញលេញ កិច្ចការ 12