គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 12:11-17 Khmer Standard Version (KHSV)

11. លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះ‌អម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជា‌ជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។

12. យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង‌ប្អូន​ជា​ច្រើន​កំពុង​ជួប‌ជុំ​គ្នា​អធិស្ឋាន។

13. នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ​មក​សួរ

14. នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​ឲ្យ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង‌ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។

15. គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។

16. គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​ឲ្យ ហើយ​ពេល​ឃើញ​លោក គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង។

17. លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

សូមអានជំពូកពេញលេញ កិច្ចការ 12