គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 6:10-15 Khmer Standard Version (KHSV)

10. ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង‌ប្អូន​រួម​ជំនឿ។

11. តួ​អក្សរ​ធំៗ​ដែល​បង‌ប្អូន​ឃើញ​នេះ គឺ​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។

12. អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង‌ប្អូន​ឲ្យ​កាត់​ស្បែក* ក្នុង​គោល​បំណង​កុំ​ឲ្យ​មាន​គេ​បៀត‌បៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រិស្ដ​ប៉ុណ្ណោះ។

13. ចំពោះ​អ្នក​ដែល​កាត់​ស្បែក​ទាំង​នោះ ខ្លួន​គេ​ផ្ទាល់​ពុំ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​គេ​ចង់​ឲ្យ​បង‌ប្អូន​កាត់​ស្បែក ដើម្បី​ឲ្យ​គេ​អាច​អួត​ខ្លួន​ថា គេ​បាន​កាត់​ស្បែក​ឲ្យ​បង‌ប្អូន។

14. រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​អំពី​អ្វី ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ឡើយ។ ដោយ‌សារ​ឈើ​ឆ្កាង​នេះ អ្វីៗ​ក្នុង​ពិភព​លោក​លែង​មាន​ទាក់‌ទាម​នឹង​ខ្ញុំ​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​លែង​មាន​ទាក់‌ទាម​អ្វី​នឹង​ពិភព​លោក​ទៀត​ដែរ។

15. ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក មិន​សំខាន់​អ្វី​ទេ មាន​តែ​ការ​កើត​ជា​ថ្មី​វិញ​ឯ‌ណោះ ទើប​សំខាន់។

សូមអានជំពូកពេញលេញ កាឡាទី 6