គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4:20-24 Khmer Standard Version (KHSV)

20. ខ្ញុំ​ចង់​នៅ​ជិត​បង‌ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង‌ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង‌ប្អូន​ទេ។

21. បង‌ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង‌ប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ?

22. ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

23. ក៏​ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។

24. យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។

សូមអានជំពូកពេញលេញ កាឡាទី 4