គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4:1-4 Khmer Standard Version (KHSV)

1. ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ថ្វី‌ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ

2. កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។

3. រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចីនៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍នេះ

4. ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង

សូមអានជំពូកពេញលេញ កាឡាទី 4