គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 2:19-21 Khmer Standard Version (KHSV)

19. ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រិស្ដ

20. ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រិស្ដ​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។

21. ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ដ​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!

សូមអានជំពូកពេញលេញ កាឡាទី 2