គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 7:6-11 Khmer Standard Version (KHSV)

6. តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដោយ​ស្នាក់​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា។

7. គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល យើង​មិន​ដែល​បង្គាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​ដ៏​មាន​តម្លៃ សម្រាប់​យើង​ទេ។

8. ហេតុ​នេះ ត្រូវ​ប្រាប់​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ចេញ​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

9. យើង​ស្ថិត​នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី‌ល្បាញ ដូច​អ្នក​ធំ​ទាំង‌ឡាយ​នៅ​លើ​ផែនដី។

10. យើង​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​រំខាន​សោះ​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​ជិះ‌ជាន់​ពួក​គេ ដូច​កាល​ពី​មុន

11. ឬ​ដូច​នៅ​គ្រា​ដែល​យើង​បាន​តែង‌តាំង​ពួក​ចៅហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ។ យើង​ឲ្យ​អ្នក​បាន​សុខ​ក្សេម‌ក្សាន្ត រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 7