គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 4:1-5 Khmer Standard Version (KHSV)

1. ពេល​ព្រះ‌បាទ​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ជ្រាប​ថា លោក​អប៊ី‌នើរ​ស្លាប់​នៅ​ក្រុង​ហេប្រូន ទ្រង់​ក៏​ធ្លាក់​ទឹក​ចិត្ត ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង។

2. ព្រះ‌បាទ​អ៊ីស‌បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ ម្នាក់​ឈ្មោះ​បាណា ម្នាក់​ទៀត​ឈ្មោះ​រេកាប ។ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ គេ​ចាត់​ទុក​ភូមិ​បៀរ៉ុត​នេះ​ជា​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

3. ដ្បិត​ប្រជា‌ជន​ដែល​រស់​នៅ​ទី​នោះ​ពី​មុន​បាន​ភៀស​ខ្លួន​ទៅ​គី‌ថែម ហើយ​រស់​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

4. សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ព្រះ‌បាទ​សូល មាន​កូន​ប្រុស​ម្នាក់ ខ្វិន​ជើង​ទាំង​ពីរ ឈ្មោះ​មេភី‌បូសែត។ កាល​អាយុ​បាន​ប្រាំ​ឆ្នាំ នៅ​ពេល​អ្នក​ស្រុក​យេសរាល​ឮ​ដំណឹង​ថា ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​សោយ​ទិវង្គត មេ​ដោះ​បាន​ពរ​កុមារ​នោះ​រត់​ទៅ ប៉ុន្តែ ដោយ​ប្រញាប់​ពេក នាង​ធ្វើ​ឲ្យ​កុមារ​នោះ​ធ្លាក់ ហើយ​ទៅ​ជា​ខ្វិន។

5. លោក​រេកាប និង​លោក​បាណា ដែល​ជា​កូន​របស់​លោក​រីម៉ូន ជា​អ្នក​ភូមិ​បៀរ៉ុត បាន​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ‌បាទ​អ៊ីស‌បូសែត នៅ​ពេល​ថ្ងៃ​ត្រង់ ពេល​នោះ ស្ដេច​កំពុង​តែ​ផ្ទំ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 4