គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:6-18 Khmer Standard Version (KHSV)

6. សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជាសំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

7. នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

8. នៅ​ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធផែនដី​កក្រើក​ញាប់‌ញ័រផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។

9. មាន​ផ្សែង​ហុយ​ចេញ​មក​ពី​ព្រះ‌នាសារបស់​ព្រះ‌អង្គព្រះ‌អង្គ​ផ្លុំ​ភ្លើង​ដែល​ឆាប‌ឆេះ​ចេញ​មកហើយ​ក៏​មាន​រងើក​ភ្លើង​ខ្ទាត​ចេញ​មក​ពីព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

10. ព្រះ‌អង្គ​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​យាង​ចុះ​មកដោយ​មាន​ពពក​យ៉ាង​ក្រាស់​នៅ​ពី​ក្រោមព្រះ‌បាទា​ផង។

11. ព្រះ‌អង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មកព្រះ‌អង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើវាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។

12. ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួនហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹកធ្វើ​ជា​ព្រះ‌ពន្លា។

13. មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះ‌អង្គហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

14. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង​មក​ពី​លើ។

15. ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

16. ដោយ‌សារ​ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អម្ចាស់និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពីព្រះ‌នាសា​របស់​ព្រះ‌អង្គបាត​សមុទ្រ​លេច​ចេញ​មកហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

17. ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

18. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវដ៏​ខ្លាំង​ពូកែនិង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22