គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:41-51 Khmer Standard Version (KHSV)

41. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់នៅ​មុខ​ទូលបង្គំហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែលស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។

42. ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយតែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយគេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

43. ទូលបង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដីទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

44. ព្រះ‌អង្គ​បាន​រំដោះ​ឲ្យ​ទូលបង្គំរួច​ពីការ​បះ‌បោរ​របស់​ប្រជា‌ជនហើយ​ទុក​ឲ្យ​ទូលបង្គំ​ធ្វើ​ជា​មេ​ដឹក​នាំលើ​ប្រជា‌ជាតិ​នានាប្រជា‌ជន​មួយ​ដែល​ទូលបង្គំ​មិន​ធ្លាប់​ស្គាល់បាន​មក​ចុះ​ចូល​នឹង​ទូលបង្គំ។

45. ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់គេ​ក៏​ធ្វើ​តាម​ភ្លាម។

46. ជន​បរទេស​បាក់​ទឹក​ចិត្តហើយ​ចេញ​ពី​ទី​ជម្រក​របស់​គេ​មកទាំង​ភ័យ​ញាប់​ញ័រ។

47. ជយោ​ព្រះ‌អម្ចាស់! សូម​សរសើរ​តម្កើង​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា​របស់​ទូលបង្គំ!សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ថ្ម‌ដាដែល​បាន​សង្គ្រោះ​ទូលបង្គំ!

48. ដ្បិត​ព្រះ‌អង្គ​បាន​ឲ្យ​ទូលបង្គំ​មាន​ជ័យ‌ជំនះលើ​ខ្មាំង​សត្រូវព្រះ‌អង្គ​បាន​បន្ទាប​ប្រជា‌ជន​នានាឲ្យ​មក​នៅ​ក្រោម​អំណាច​ទូលបង្គំ

49. ហើយ​ព្រះ‌អង្គ​បាន​ដក​ខ្ញុំ​ឲ្យ​រួច​ផុត​ពីកណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ!ព្រះ‌អង្គ​បាន​លើក​ទូលបង្គំ​ឡើង​ខ្ពស់​ជាងបច្ចា‌មិត្ត​របស់​ទូលបង្គំនិង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្សឃោរ‌ឃៅ។

50. ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​សរសើរ​តម្កើងព្រះ‌អង្គ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានាឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​នឹង​ច្រៀងលើក​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

51. ព្រះ‌អង្គ​ប្រទាន​ការ​សង្គ្រោះ​ដ៏​ធំ‌ធេងដល់​ស្ដេច​ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង។ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ចំពោះស្ដេច​ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​អភិ‌សេកគឺ​ចំពោះ​ស្ដេច​ដាវីឌ និង​ពូជ‌ពង្សរៀង​រហូត​ត​ទៅ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22