គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:32-43 Khmer Standard Version (KHSV)

32. មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។

33. ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំព្រះ‌អង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បានល្អ​ឥត​ខ្ចោះ។

34. ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿនដូច​សត្វ​ក្ដាន់ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

35. ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹកនិង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

36. ព្រះ‌អង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​គាំទ្រ​ទូលបង្គំហើយ​ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងដោយ​ព្រះ‌ហឫទ័យ​មេត្តា។

37. ព្រះ‌អង្គ​ការពារ​ទូលបង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវដេញ​ទាន់មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

38. ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវនិង​បំផ្លាញ​ពួក​គេហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។

39. ទូលបង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេមិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។

40. ព្រះ‌អង្គ​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កម្លាំងធ្វើ​សឹក និង​បង្ក្រាប​ខ្មាំង​សត្រូវ។

41. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព​រត់នៅ​មុខ​ទូលបង្គំហើយ​ទូលបង្គំ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែលស្អប់​ទូលបង្គំ​វិនាស​សូន្យ​អស់​ទៅ។

42. ពួក​គេ​នាំ​គ្នា​សម្លឹង​រក​មើល​ជំនួយតែ​គ្មាន​នរណា​ជួយ​ពួក​គេ​ឡើយគេ​ស្រែក​ហៅ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​នឹង​ពួក​គេ​ទេ។

43. ទូលបង្គំ​កម្ទេច​ពួក​គេ​ឲ្យ​ម៉ដ្ត ដូច​ធូលី​ដីទូលបង្គំ​ជាន់​ឈ្លី​ពួក​គេ​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22