គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:28-39 Khmer Standard Version (KHSV)

28. ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាបព្រះ‌អង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃដើម្បី​បន្ទាប​ពួក​គេ។

29. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ពន្លឺ​របស់​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺ​ភាព​ងងឹត​របស់ទូលបង្គំ​ដែរ។

30. ព្រះ‌អង្គ​ប្រទាន​កម្លាំង​ឲ្យ​ទូលបង្គំ​វាយ​លុកខ្មាំង​សត្រូវ និង​ឲ្យ​ទូលបង្គំ​អាច​លោត​រំលងកំពែង​ក្រុង​របស់​ពួក​គេ។

31. មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អម្ចាស់​ពិត​ទាំង​ស្រុងព្រះ‌អង្គ​ជា​ខែល​ការពារ​អស់​អ្នក​ដែល​មកជ្រក​កោន​នឹង​ព្រះ‌អង្គ។

32. មាន​តែ​ព្រះ‌អម្ចាស់​មួយ​ទេ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់មាន​តែ​ព្រះ​របស់​យើង​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះដែល​ពិត​ជា​ថ្ម‌ដា​ឲ្យ​យើង​ជ្រក​កោន។

33. ព្រះ‌ជាម្ចាស់​ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំព្រះ‌អង្គ​រៀបចំ​មាគ៌ា​របស់​ខ្ញុំ​ឲ្យ​បានល្អ​ឥត​ខ្ចោះ។

34. ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿនដូច​សត្វ​ក្ដាន់ហើយ​ឲ្យ​ខ្ញុំ​អាច​ឈរ​នៅ​ទី​ខ្ពស់។

35. ព្រះ‌អង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹកនិង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

36. ព្រះ‌អង្គ​ការពារ និង​សង្គ្រោះ​ទូលបង្គំព្រះ‌អង្គ​គាំទ្រ​ទូលបង្គំហើយ​ព្រះ‌អង្គ​លើក​ទូលបង្គំ​ឡើងដោយ​ព្រះ‌ហឫទ័យ​មេត្តា។

37. ព្រះ‌អង្គ​ការពារ​ទូលបង្គំ​មិន​ឲ្យ​ខ្មាំង​សត្រូវដេញ​ទាន់មិន​ឲ្យ​ទូលបង្គំ​ភ្លាត់​ជើង​ដួល​ឡើយ។

38. ទូលបង្គំ​ដេញ​តាម​ពួក​ខ្មាំង​សត្រូវនិង​បំផ្លាញ​ពួក​គេហើយ​ទូលបង្គំ​មិន​ត្រឡប់​មក​វិញ​ទេដរាប​ទាល់​តែ​បាន​កម្ទេច​ពួក​គេ​អស់។

39. ទូលបង្គំ​កម្ទេច និង​កាប់​សម្លាប់​ពួក​គេមិន​ឲ្យ​ពួក​គេ​ក្រោក​ឡើង​វិញ​ឡើយពួក​គេ​ដួល​ស្លាប់​នៅ​នឹង​ជើង​របស់​ទូលបង្គំ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22