គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:18-28 Khmer Standard Version (KHSV)

18. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវដ៏​ខ្លាំង​ពូកែនិង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។

19. នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។

20. ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

21. ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

22. ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

23. ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះ‌អង្គ​ទេ។

24. ព្រះ‌អង្គ​ជ្រាប​ថា​ខ្ញុំ​គ្មាន​សៅ‌ហ្មងហើយ​ខ្ញុំ​បាន​ប្រុង​ប្រយ័ត្ន​ខ្លួនមិន​ឲ្យ​មាន​កំហុស​ឡើយ។

25. ហេតុ​នេះ ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ខ្ញុំស្រប​តាម​អំពើ​សុចរិត​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​ថា​ខ្ញុំ​ប្រព្រឹត្តអំពើ​បរិសុទ្ធ។

26. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ​សរចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​សរ។

27. ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធព្រះ‌អង្គ​ក៏​សម្តែង​ថា ព្រះ‌អង្គ​បរិសុទ្ធ​ដែរចំពោះ​អ្នក​ដែល​មាន​ចិត្ត​វៀច‌វេរ​វិញព្រះ‌អង្គ​សម្តែង​ថា​ព្រះ‌អង្គ​ឈ្លាស‌វៃ។

28. ព្រះ‌អង្គ​សង្គ្រោះ​មនុស្ស​ទន់‌ទាបព្រះ‌អង្គ​ទត​មក​អស់​អ្នក​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃដើម្បី​បន្ទាប​ពួក​គេ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22