គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:11-23 Khmer Standard Version (KHSV)

11. ព្រះ‌អង្គ​យាង​គង់​លើ​ចេរូប៊ីន* ហើយ​ហោះ​មកព្រះ‌អង្គ​យាង​ចេញ​មក ដោយ​គង់​នៅ​លើវាយោ​ដូច​គង់​នៅ​លើ​ស្លាប​បក្សី។

12. ព្រះ‌អង្គ​យក​ភាព​ងងឹត​ធ្វើ​ជា​កន្លែង​ពួនហើយ​យក​ពពក​ខ្មៅ​ក្រាស់​ពេញ​ដោយ​ទឹកធ្វើ​ជា​ព្រះ‌ពន្លា។

13. មាន​ផ្លេក​បន្ទោរ​ភ្លឺ​នៅ​ខាង​មុខ​ព្រះ‌អង្គហើយ​មាន​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។

14. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង​មក​ពី​លើ។

15. ព្រះ‌អង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

16. ដោយ‌សារ​ព្រះ‌បន្ទូល​គំរាម​របស់​ព្រះ‌អម្ចាស់និង​ដោយ‌សារ​ខ្យល់​ព្យុះ​ដែល​បក់​ចេញ​មក​ពីព្រះ‌នាសា​របស់​ព្រះ‌អង្គបាត​សមុទ្រ​លេច​ចេញ​មកហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។

17. ព្រះ‌អង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ

18. ព្រះ‌អង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវដ៏​ខ្លាំង​ពូកែនិង​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំហើយ​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ​ផង។

19. នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនាអ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​ដល់​ខ្ញុំ។

20. ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ព្រះ‌អង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះ‌អង្គ​ស្រឡាញ់​ខ្ញុំ។

21. ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​ចំពោះ​ខ្ញុំស្រប​តាម​សេចក្ដី​សុចរិត​របស់​ខ្ញុំព្រះ‌អង្គ​តប​ស្នង​មក​ខ្ញុំ​វិញស្រប​តាម​អំពើ​បរិសុទ្ធ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ

22. ដ្បិត​ខ្ញុំ​បាន​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ហើយ​ខ្ញុំ​មិន​ឃ្លាត​ចេញ​ពី​ព្រះ​របស់​ខ្ញុំដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នោះ​ឡើយ។

23. ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​ប៉ុន្មានរបស់​ព្រះ‌អង្គខ្ញុំ​មិន​បំពាន​លើ​ច្បាប់​របស់​ព្រះ‌អង្គ​ទេ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22