គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 22:1-7 Khmer Standard Version (KHSV)

1. ក្រោយ​ពេល​ព្រះ‌អម្ចាស់​រំដោះ​ព្រះ‌បាទ​ដាវីឌ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន និង​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​ដាវីឌ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖

2. «ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ការពារ​ខ្ញុំជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំជា​ព្រះ​ដែល​រំដោះ​ខ្ញុំ។

3. ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​សម្រាប់​ឲ្យ​ខ្ញុំ​ពឹង​ជ្រកព្រះ‌អង្គ​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំនិង​ជា​ជម្រក​ដ៏​រឹង‌មាំ​របស់​ខ្ញុំ។ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ជន​ឃោរ‌ឃៅ។

4. ពេល​ខ្ញុំ​ស្រែក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​សង្គ្រោះ​ខ្ញុំឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ខ្ញុំសូម​លើក​តម្កើង​ព្រះ‌អម្ចាស់!

5. សេចក្ដី​ស្លាប់​រួប‌រឹត​ខ្ញុំរីឯ​សេចក្ដី​វិនាស​អន្តរាយ​ធ្លាក់​មក​លើ​ខ្ញុំដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។

6. សេចក្ដី​ស្លាប់​នៅ​ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ ប្រៀប​បី​ដូច​ជាសំណាញ់​ដែល​គេ​បោះ​មក​លើ​ខ្ញុំ។

7. នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ព្រះ‌កាណ៌​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 22