គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 19:22-28 Khmer Standard Version (KHSV)

22. ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូយ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​លោក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ​ហើយ!»។

23. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។

24. លោក​មេភី‌បូសែត​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ទទួល​ព្រះ‌បាទ​ដាវីឌ​ដែរ។ តាំង​ពី​ពេល​ស្ដេច​យាង​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​ស្ដេច​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត លោក​មេភី‌បូសែត​ពុំ​បាន​លាង​ជើង កោរ​ពុក​ចង្កា ឬ​បោក​សម្លៀក‌បំពាក់​ទេ។

25. នៅ​ពេល​លោក​ចូល​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​សួរ​លោក​ថា៖ «មេភី‌បូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។

26. លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះ‌ករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន

27. តែ​អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​ទៅ​ទូល​មួល​បង្កាច់​ពី​ទូលបង្គំ ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់។ ព្រះ‌ករុណា​ជា​អម្ចាស់​ប្រៀប​ដូច​ជា​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដូច្នេះ សូម​ព្រះ‌ករុណា​សម្រេច​តាម​ព្រះ‌ហឫទ័យ​ចុះ។

28. ទោះ​បី​ព្រះ‌ករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ព្រះ‌បាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះ‌ករុណា​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ‌ករុណា​ទៀត​ឡើយ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 19