គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 19:18-24 Khmer Standard Version (KHSV)

18. ដើម្បី​ជួយ​ចម្លង​ព្រះ‌រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ស្ដេច។ ពេល​ស្ដេច​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

19. គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។

20. ទូលបង្គំ​សូម​សារ‌ភាព​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ព្រះ‌ករុណា​ទត​មើល​ចុះ ក្នុង​ចំណោម​ពូជ‌ពង្ស​លោក​យ៉ូសែប​ទាំង​មូល ទូលបង្គំ​ចុះ​មក​ទទួល​ព្រះ‌ករុណា​មុន​គេ»។

21. លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្ដាសា ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក!»។

22. ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូយ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​លោក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ​ហើយ!»។

23. បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។

24. លោក​មេភី‌បូសែត​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ទទួល​ព្រះ‌បាទ​ដាវីឌ​ដែរ។ តាំង​ពី​ពេល​ស្ដេច​យាង​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​ស្ដេច​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត លោក​មេភី‌បូសែត​ពុំ​បាន​លាង​ជើង កោរ​ពុក​ចង្កា ឬ​បោក​សម្លៀក‌បំពាក់​ទេ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 19