គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 19:1-7 Khmer Standard Version (KHSV)

1. មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះ‌កន្សែង និង​អាឡោះ‌អាល័យ​ស្ដេច​អាប់‌សា‌ឡុម។

2. ជ័យ‌ជំនះ​នៅ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះ‌រាជា​សោក​សង្រេង​អាឡោះ‌អាល័យ​បុត្រ។

3. នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្ដី​អាម៉ាស់។

4. រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះ‌ភ័ក្ត្រ​ជិត ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ!»។

5. ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះ‌ករុណា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។

6. ព្រះ‌ករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ‌ករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បង្ហាញ​ថា ព្រះ‌ករុណា​មិន​គិត‌គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះ‌ករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។

7. ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 19