គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 17:1-8 Khmer Standard Version (KHSV)

1. បន្ទាប់​មក លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ជ្រើស​រើស​ទ័ព​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ព្រះ‌បាទ​ដាវីឌ យប់​នេះ​តែ​ម្ដង​ទៅ។

2. ទូលបង្គំ​នឹង​វាយ​សម្រុក នៅ​ពេល​ព្រះ‌បាទ​ដាវីឌ​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ទូលបង្គំ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត ហើយ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​ទៅ​ជា​មួយ​ស្ដេច នឹង​រត់​ចោល​ស្ដេច។ ទូលបង្គំ​នឹង​ធ្វើ​គុត​តែ​ស្ដេច​មួយ​អង្គ​ប៉ុណ្ណោះ។

3. បន្ទាប់​មក ទូលបង្គំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ថ្វាយ​ព្រះ‌ករុណា​វិញ។ ដូច្នេះ អ្នក​ដែល​ព្រះ‌ករុណា​ចង់​កំចាត់​នោះ​នឹង​ត្រូវ​សុគត ហើយ​ប្រជា‌ជន​ទាំង​មូល​នឹង​វិល​មក​រស់​នៅ​ជា​មួយ​ព្រះ‌ករុណា ដោយ​សុខ‌សាន្ត»។

4. ស្ដេច​អាប់‌សា‌ឡុម និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។

5. ប៉ុន្តែ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។

6. កាល​លោក​ហ៊ូសាយ​មក​ដល់ ស្ដេច​អាប់‌សា‌ឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល រួច​ស្ដេច​សួរ​លោក​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​លោក​មាន​យោបល់​ផ្សេង សូម​មាន​ប្រសាសន៍​មក!»។

7. លោក​ហ៊ូសាយ​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។

8. ព្រះ‌ករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះ‌ករុណា និង​បរិវារ សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត បិតា​របស់​ព្រះ‌ករុណា​ជា​អ្នក​ចំបាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 17