គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 12:25-31 Khmer Standard Version (KHSV)

25. ព្រះ‌អង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។

26. នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។

27. លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

28. ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់ មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។

29. ព្រះ‌បាទ​ដាវីឌ​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន។

30. ព្រះ‌បាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះ‌សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

31. រីឯ​ប្រជា‌ជន​នៅ​ក្រុង​នោះ​វិញ ព្រះ‌បាទ​ដាវីឌ​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​ឲ្យ​អារ​ឈើ ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ព្រះ‌បាទ​ដាវីឌ​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្ដេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ​ជា​មួយ​កង‌ទ័ព​ទាំង​មូល។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 12