គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 12:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​បាន​ចាត់​ព្យាការី*​ណាថាន​ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ដាវីឌ។ លោក​ណាថាន​ចូល​គាល់​ស្ដេច ហើយ​ទូល​ថា៖ «នៅ​ក្នុង​ក្រុង​មួយ មាន​បុរស​ពីរ​នាក់ ម្នាក់​ជា​សេដ្ឋី ម្នាក់​ទៀត​ជា​អ្នក​ក្រ។

2. សេដ្ឋី​មាន​ហ្វូង​គោ និង​ហ្វូង​ចៀម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

3. រីឯ​អ្នក​ក្រ​វិញ មាន​កូន​ចៀម​ញី​តែ​មួយ​គត់ ដែល​គាត់​បាន​ទិញ​មក។ គាត់​ចិញ្ចឹម​វា ហើយ​វា​ក៏​ធំ​ឡើង​ជា​មួយ​កូនៗ​របស់​គាត់។ វា​ធ្លាប់​ស៊ី​ចំណី​អាហារ និង​ផឹក​ទឹក​ក្នុង​ពែង​របស់​គាត់ គាត់​ដេក​ឱប​វា ហើយ​គាត់​ស្រឡាញ់​វា​ទុក​ដូច​ជា​កូន​ស្រី​របស់​គាត់។

4. ថ្ងៃ​មួយ មាន​អ្នក​ដំណើរ​ម្នាក់​បាន​មក​ដល់​ផ្ទះ​របស់​សេដ្ឋី។ សេដ្ឋី​នោះ​ពុំ​ដាច់​ចិត្ត​យក​សត្វ​ក្នុង​ហ្វូង​ចៀម ឬ​ហ្វូង​គោ​របស់​គាត់ មក​សម្លាប់​ធ្វើ​ម្ហូប​អាហារ​ជូន​ភ្ញៀវ​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ទៅ​យក​កូន​ចៀម​របស់​អ្នក​ក្រ មក​កាប់​ធ្វើ​ម្ហូប​ទទួល​ភ្ញៀវ»។

5. ព្រះ‌បាទ​ដាវីឌ​ខ្ញាល់​នឹង​សេដ្ឋី​នោះ​យ៉ាង​ខ្លាំង ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ណាថាន​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា មនុស្ស​ដែល​ប្រព្រឹត្ត​ដូច្នេះ ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 12