មានគេនាំដំណឹងនេះទៅទូលព្រះ‌បាទដាវីឌ ទ្រង់ក៏ប្រមូលកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល ឆ្លងទន្លេយ័រដាន់ មកដល់ហេ‌ឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងព្រះ‌បាទដាវីឌ ហើយវាយសម្រុក។