គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 10:13-17 Khmer Standard Version (KHSV)

13. លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។

14. កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ​ដែរ។ លោក​យ៉ូអាប់​ក៏​វិល​ពី​ច្បាំង​តទល់​នឹង​កង‌ទ័ព​អាំម៉ូន ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

15. ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​អ៊ីស្រា‌អែល គេ​ក៏​ប្រមូល​ផ្ដុំ​កង‌ទ័ព។

16. ព្រះ‌បាទ​ហាដា‌រេស៊ើរ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ កង‌ទ័ព​ស៊ីរី​បាន​មក​ដល់​ហេ‌ឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​អ្នក​ដឹក​នាំ។

17. មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ ទ្រង់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ហេ‌ឡាម។ ពួក​ស៊ីរី​រៀប​ទ័ព​ប្រឈម​មុខ​នឹង​ព្រះ‌បាទ​ដាវីឌ ហើយ​វាយ​សម្រុក។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 10