គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 1:14-24 Khmer Standard Version (KHSV)

14. លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​ធ្វើ​គុត​ស្ដេច ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក?»។

15. លោក​ដាវីឌ​ហៅ​ក្មេង​បម្រើ​ម្នាក់​របស់​លោក​មក រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បម្រើ​នោះ​ក៏​សម្លាប់​ជន‌ជាតិ​អាម៉ា‌ឡេក។

16. លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់ ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សម្ដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក»។

17. លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ។

18. លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។

19. អ៊ីស្រា‌អែល​អើយ!ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នកត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ?ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាចត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?

20. មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះនៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស‌កាឡូន​ដែរក្រែង​លោ​កូន​ស្រី​របស់​ជន‌ជាតិ​ភីលីស្ទីននាំ​គ្នា​អរ​សប្បាយក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ នាំ​គ្នា​ត្រេក​អរ។

21. ជួរ​ភ្នំ​គីល‌បោ​អើយ!សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើមឬ​ភ្លៀង​ធ្លាក់​មក​លើ​អ្នក​ឡើយហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្ដល់ភោគ‌ផល​ទៀត​ដែរ។ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បានបន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាចហើយ​ខែល​របស់​ព្រះ‌បាទ​សូលក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។

22. ធ្នូ​របស់​សម្ដេច​យ៉ូណា‌ថាន​ឥត​រេ​ថយ​ឡើយហើយ​ដាវ​របស់​ព្រះ‌បាទ​សូលក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។

23. ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថានជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់និង​គោរព​រាប់​អានពេល​រស់ គឺ​រស់​ជា​មួយ​គ្នាហើយ​ពេល​សោយ​ទិវង្គតក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រីហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។

24. ឱ​កូន​ស្រី​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ!ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សូល​ទៅព្រោះ​ទ្រង់​តែង​ប្រទាន​ឲ្យ​ពួក​នាងមាន​សម្លៀក‌បំពាក់​ដ៏​រុងរឿង​ត្រចះ‌ត្រចង់ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 1