គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 1:12-18 Khmer Standard Version (KHSV)

12. ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ព្រម​ទាំង​កង‌ទ័ព​របស់​ព្រះ‌អម្ចាស់ និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។

13. បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។

14. លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​ធ្វើ​គុត​ស្ដេច ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិ‌សេក?»។

15. លោក​ដាវីឌ​ហៅ​ក្មេង​បម្រើ​ម្នាក់​របស់​លោក​មក រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បម្រើ​នោះ​ក៏​សម្លាប់​ជន‌ជាតិ​អាម៉ា‌ឡេក។

16. លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់ ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សម្ដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក»។

17. លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ។

18. លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 1