គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូ‌អែល 1:1-5 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​សូល​សោយ​ទិវង្គតផុត​ទៅ លោក​ដាវីឌ​ដែល​បាន​វាយ​ឈ្នះ​ជន‌ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគ‌ឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។

2. នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។

3. លោក​ដាវីឌ​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។

4. លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។

5. លោក​ដាវីឌ​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​សុគត?»។

សូមអានជំពូកពេញលេញ ២ សាំយូ‌អែល 1