គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 4:9-15 Khmer Standard Version (KHSV)

9. ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​មួយ សម្រាប់​ពួក​បូជា‌ចារ្យ និង​ទីធ្លា​យ៉ាង​ធំ​មួយ​ទៀត ព្រម​ទាំង​មាន​ទ្វារ​ផង ហើយ​សន្លឹក​ទ្វារ​ទាំង​នោះ​មាន​ស្រោប​លង្ហិន។

10. រីឯ​អាង​ធំ ស្ដេច​បាន​ឲ្យ​គេ​តម្កល់​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អាគ្នេយ៍។

11. កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ កិច្ចការ​ទាំង​អស់​ដែល​លោក​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក៏​បាន​ចប់​សព្វ​គ្រប់

12. គឺ​មាន​សសរ​ពីរ ក្បាល​សសរ​រាង​មូល​ទាំង​ពីរ ដែល​ស្ថិត​នៅ​ខាង​ចុង​សសរ ព្រម​ទាំង​ក្បាច់​ក្រឡា​សំណាញ់​ពីរ សម្រាប់​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ

13. ក្បាច់​ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ សម្រាប់​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​នីមួយៗ ដែល​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ។

14. លោក​ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​រទេះ និង​អាង​ដាក់​លើ​រទេះ​ទាំង​នោះ

15. អាង​ធំ និង​រូប​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង

សូមអានជំពូកពេញលេញ ២ របាក្សត្រ 4