គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 4:13-22 Khmer Standard Version (KHSV)

13. ក្បាច់​ផ្លែ​ទទឹម​ចំនួន​បួន​រយ​ចង​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​ទាំង​ពីរ គឺ​ផ្លែ​ទទឹម​ពីរ​ជួរ សម្រាប់​ភ្ជាប់​នឹង​ក្រឡា​សំណាញ់​នីមួយៗ ដែល​គ្រប​ពី​លើ​ក្បាល​សសរ​នៅ​ខាង​លើ​សសរ។

14. លោក​ហ៊ីរ៉ាម​ក៏​បាន​ធ្វើ​រទេះ និង​អាង​ដាក់​លើ​រទេះ​ទាំង​នោះ

15. អាង​ធំ និង​រូប​គោ​ចំនួន​ដប់‌ពីរ​សម្រាប់​ទ្រ​អាង

16. ធុង​សម្រាប់​ដាក់​ផេះ ប្រដាប់​ចូក​ផេះ និង​សម​សម្រាប់​ចាក់​សាច់។ គ្រឿង​ប្រដាប់​ទាំង​អស់​ដែល​លោក​ហ៊ីរ៉ាម​ធ្វើ​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន សម្រាប់​ដាក់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ សុទ្ធ​តែ​ធ្វើ​អំពី​លង្ហិន ដែល​ខាត់​យ៉ាង​រលោង។

17. ស្ដេច​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

18. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ហេតុ​នេះ គេ​ពុំ​អាច​គិត​ពី​ទម្ងន់​លង្ហិន​បាន​ទេ។

19. ព្រះ‌បាទ​សាឡូម៉ូន​បាន​ឲ្យ​គេ​ធ្វើ​គ្រឿង​ប្រដាប់​ផ្សេង​ទៀត អំពី​មាស​សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ គឺ​មាន អាសនៈ​មាស តុ​សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់

20. ជើង​ចង្កៀង និង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដែល​ត្រូវ​ដុត​តាម​ក្បួន​តម្រា​នៅ​មុខ​ទី‌សក្ការៈ។

21. ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដ៏​សុទ្ធ​បំផុត​ដែរ។

22. កាំបិត ផើង​ដាក់​ឈាម ពែង និង​ភាជន៍​ធ្វើ​អំពី​មាស​សុទ្ធ​ទាំង​អស់។ រីឯ​សន្លឹក​ទ្វារ​ប៉ែក​ខាង​ក្នុង​របស់​ព្រះ‌ដំណាក់ សម្រាប់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​បំផុត និង​សន្លឹក​ទ្វារ​ចូល​ព្រះ‌ដំណាក់​សុទ្ធ​តែ​ធ្វើ​ពី​មាស។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 4