គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 4:1-7 Khmer Standard Version (KHSV)

1. ស្ដេច​ឲ្យ​គេ​ធ្វើ​អាសនៈ​មួយ​ពី​លង្ហិន មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ម្ភៃ​ហត្ថ និង​កំពស់​ដប់​ហត្ថ។

2. ស្ដេច​ឲ្យ​គេ​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​រង្វង់​ជុំ‌វិញ​សាម‌សិប​ហត្ថ។

3. នៅ​ក្រោម​គែម​មាត់​អាង មាន​សិត​រូប​គោ​ពីរ​ជួរ គឺ​ក្នុង​ប្រវែង​មួយ​ហត្ថ មាន​សិត​រូប​គោ​ដប់​ព័ទ្ធ​ជុំ‌វិញ​អាង។ រូប​គោ​ទាំង​ពីរ​ជួរ​នោះ​សិត​ជាប់​ជា​មួយ​អាង។

4. អាង​នោះ​ទ្រ​ដោយ​រូប​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ រីឯ​ខ្លួន​វា​បែរ​ចូល​ក្នុង​ដើម្បី​ទ្រ​អាង។

5. អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ ៣ ០០០ អំរែក។

6. ស្ដេច​ឲ្យ​គេ​ធ្វើ​អាង​ពី​លង្ហិន​ចំនួន​ដប់​ទៀត ហើយ​ដាក់​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​នៅ​ខាង​ឆ្វេង​សម្រាប់​ធ្វើ​ពិធី​ជម្រះ និង​លាង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រីឯ​ពួក​បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ក្នុង​អាង​ធំ​ធ្វើ​ពី​លង្ហិន​វិញ។

7. ស្ដេច​ឲ្យ​គេ​ធ្វើ​ជើង​ចង្កៀង​អំពី​មាស​ចំនួន​ដប់ តាម​ក្បួន​តម្រា​ស្ដី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌វិហារ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 4