គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 33:19-25 Khmer Standard Version (KHSV)

19. រីឯ​ពាក្យ​ដែល​ស្ដេច​អធិស្ឋាន និង​របៀប​ដែល​ព្រះ‌ជាម្ចាស់​ឆ្លើយ​តប​មក​វិញ ព្រម​ទាំង​អំពើ​បាប និង​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​ស្ដេច កន្លែង​ផ្សេងៗ​ដែល​ស្ដេច​សង់​ទី‌សក្ការៈ​តាម​ទួល​ខ្ពស់ៗ ហើយ​សង់​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា និង​រូប​បដិមា មុន​ពេល​ដែល​ស្ដេច​សារ‌ភាព​អំពើ​បាប​នោះ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​របស់​លោក​ហូ‌សាយ។

20. កាល​ព្រះ‌បាទ​ម៉ាណា‌សេ​សោយ​ទិវង្គត គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​នៅ​ក្នុង​រាជ‌វាំង ហើយ​ព្រះ‌បាទ​អាំម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

21. កាល​ព្រះ‌បាទ​អាំម៉ូន​ឡើង​សោយ​រាជ្យ ស្ដេច​មាន​ជន្មាយុ​ម្ភៃ​ពីរ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។

22. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា។ ស្ដេច​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​បដិមា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សូន​ធ្វើ ព្រម​ទាំង​គោរព​បម្រើ​រូប​ទាំង​នោះ​ទៀត​ផង។

23. ស្ដេច​ពុំ​បាន​សារ‌ភាព​កំហុស​ដូច​ព្រះ‌បាទ​ម៉ាណា‌សេ ជា​បិតា បាន​សារ‌ភាព​នោះ​ឡើយ គឺ​ព្រះ‌បាទ​អាំម៉ូន​ប្រព្រឹត្ត​អំពើ​បាប​ជាង​បិតា​ទៅ​ទៀត។

24. ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អាំម៉ូន​បាន​ឃុប​ឃិត​គ្នា​ក្បត់​នឹង​ស្ដេច ហើយ​ធ្វើ​គុត​ស្ដេច​ក្នុង​រាជ‌វាំង។

25. ប៉ុន្តែ ប្រជា‌ជន​យូដា​នាំ​គ្នា​ប្រហារ​ពួក​ក្បត់ ដែល​បាន​ឃុប‌ឃិត​គ្នា​ធ្វើ​គុត​ព្រះ‌បាទ​អាំម៉ូន ហើយ​តែង‌តាំង​ព្រះ‌បាទ​យ៉ូ‌សៀស ជា​បុត្រ ឲ្យ​ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 33