គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 31:15-20 Khmer Standard Version (KHSV)

15. លោក​មាន​សហការី នៅ​តាម​ក្រុង​នានា​របស់​បូជា‌ចារ្យ ដើម្បី​ជួយ​ចែក​ស្បៀង​អាហារ​យ៉ាង​ស្មោះ​ត្រង់​ដល់​បូជា‌ចារ្យ ទាំង​តូច ទាំង​ធំ​តាម​ជាន់​ថ្នាក់។ សហការី​ទាំង​នោះ​មាន​លោក​អេដែន លោក​មីន‌យ៉ា‌មីន លោក​យេសួរ លោក​សេម៉ា‌រា លោក​អម៉ា‌រា និង​លោក​សេកា‌នា។

16. ពួក​គេ​មិន​ចែក​ស្បៀង​អាហារ​ឲ្យ​អស់​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី ចាប់​ពី​បី​ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ​ទេ គឺ​ចែក​ឲ្យ​អស់​អ្នក​ដែល​ទទួល​ចូល​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ តាម​វេន​តាម​ក្រុម​របស់​ខ្លួន ជា​រៀង​រាល់​ថ្ងៃ​ដែរ។

17. គេ​ជំរឿន​បូជា‌ចារ្យ​តាម​ក្រុម​គ្រួសារ​របស់​ខ្លួន រីឯ​ក្រុម​លេវី គេ​ជំរឿន​អ្នក​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​ក្រុម តាម​ជាន់​ថ្នាក់​របស់​ខ្លួន។

18. អ្នក​ទាំង​នោះ​ត្រូវ​ជំរឿន ដោយ​គិត​ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស កូន​ស្រី​របស់​គេ ហើយ​សូម្បី​តែ​ទារក​តូចៗ​ក៏​រាប់​បញ្ចូល​ដែរ ដ្បិត​ពួក​គេ​ត្រូវ​ញែក​ខ្លួន​ទាំង​ស្រុង ដើម្បី​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ។

19. ចំណែក​ឯ​បូជា‌ចារ្យ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ដែល​រស់​នៅ​តាម​ភូមិ​ស្រុក​ជុំ‌វិញ​ក្រុង​នានា គេ​បាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ តាម​ឈ្មោះ​របស់​ខ្លួន ឲ្យ​ចែក​ស្បៀង​អាហារ​ដល់​ក្រុម​បូជា‌ចារ្យ ព្រម​ទាំង​ក្រុម​លេវី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែរ។

20. ព្រះ‌បាទ​ហេ‌សេគា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្ដេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 31