គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 30:18-23 Khmer Standard Version (KHSV)

18. ដ្បិត​ប្រជា‌ជន​មួយ​ចំនួន​ធំ ជា​ពិសេស​អ្នក​ដែល​មក​ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ម៉ាណា‌សេ អ៊ីសា‌ខារ និង​សាប់យូ‌ឡូន ពុំ​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ។ ពួក​គេ​បរិភោគ​ក្នុង​ពិធី​ជប់‌លៀង​បុណ្យ​ចម្លង ពុំ​ស្រប​តាម​វិន័យ​ដែល​មាន​ចែង​ទុក​ឡើយ។ ដូច្នេះ ព្រះ‌បាទ​ហេ‌សេគា​ទូល‌អង្វរ​ឲ្យ​ពួក​គេ​ថា៖

19. «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស សូម​លើក‌លែង​ទោស​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត​នេះ​ផង ទោះ​បី​ពួក​គេ​ពុំ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌អង្គ​នៅ​ឡើយ​ក៏​ដោយ»។

20. ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ព្រះ‌បាទ​ហេ‌សេគា ព្រះ‌អង្គ​មិន​ធ្វើ​ទោស​ប្រជា‌ជន​ឡើយ។

21. ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​វត្ត‌មាន​នៅ​ក្រុង​យេរូ‌សាឡឹម នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ​យ៉ាង​សប្បាយ​លើស‌លប់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រៀង​រាល់​ថ្ងៃ ក្រុម​លេវី និង​ក្រុម​បូជា‌ចារ្យ សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ប្រគំ​តូរ្យ‌តន្ត្រី​យ៉ាង​រំពង​ថ្វាយ​ព្រះ‌អង្គ។

22. ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​លើក​ទឹក​ចិត្ត​ពួក​លេវី​ទាំង​អស់ ដែល​សុទ្ធ‌សឹង​តែ​ជា​អ្នក​ជំពាក់​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ ប្រជា‌ជន​បរិភោគ​សាច់​របស់​សត្វ ដែល​គេ​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព* ហើយ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន។

23. អង្គ​ប្រជុំ​ទាំង​មូល​បាន​ព្រម​ព្រៀង​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ប្រាំ‌ពីរ​ថ្ងៃ​បន្ត​ទៀត។ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នេះ ពួក​គេ​នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 30