គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:1-6 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ហេ‌សេគា​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អប៊ី‌យ៉ា ជា​កូន​របស់​លោក​សាកា‌រី។

2. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​ដាវីឌ​ជា​ព្រះ‌អយ្យ‌កោ ឥត​ខុស​ត្រង់​ណា​ឡើយ។

3. នៅ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​របស់​ស្ដេច ព្រះ‌បាទ​ហេ‌សេគា​បើក​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ជួស‌ជុល​ឡើង​វិញ។

4. ស្ដេច​បាន​ត្រាស់​ហៅ​ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត

5. រួច​មាន​រាជ‌ឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។

6. ដូនតា​របស់​ពួក​យើង​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ពួក​លោក​បាន​បោះ​បង់​ចោល​ព្រះ‌អង្គ ពួក​លោក​ងាក​មុខ​ចេញ​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​បែរ​ខ្នង​ដាក់​ទៀត​ផង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29