គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 28:3-7 Khmer Standard Version (KHSV)

3. ស្ដេច​ដុត​គ្រឿង​ក្រអូប​នៅ​ជ្រលង​ភ្នំ​ហ៊ីន‌ណម និង​យក​បុត្រ​ទៅ​បូជា‌យញ្ញ តាម​ទំនៀម‌ទម្លាប់​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​កូន​ចៅ​អ៊ីស្រា‌អែល។

4. ស្ដេច​បាន​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ នៅ​តាម​ភ្នំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី​ផង។

5. ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះ‌បាទ​អហាស រួច​ចាប់​ប្រជា‌ជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះ‌បាទ​អហាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ដែរ

6. គឺ​ក្នុង​ថ្ងៃ​តែ​មួយ ព្រះ‌បាទ​ពេកា ជា​កូន​របស់​លោក​រេម៉ា‌លា ប្រហារ​ជន‌ជាតិ​យូដា​អស់​១២០ ០០០​នាក់ ដែល​សុទ្ធ‌សឹង​ជា​ទាហាន​ដ៏​អង់‌អាច ដ្បិត​អ្នក​ទាំង​នោះ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន។

7. លោក​ស៊ីក‌គ្រី ជា​អ្នក​ចំបាំង​ដ៏​ពូកែ ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​ប្រហារ​ជីវិត​សម្ដេច​ម៉ាសេ‌យ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាស ព្រម​ទាំង​លោក​អាស‌រីកាំ ជា​អ្នក​គ្រប់‌គ្រង​ព្រះ‌រាជ‌វាំង និង​លោក​អែល‌កាណា ជា​មន្ត្រី​ជំនិត​របស់​ស្ដេច។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 28