គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 26:20-23 Khmer Standard Version (KHSV)

20. លោក​មហា‌បូជា‌ចារ្យ​អសា‌រា និង​បូជា‌ចារ្យ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្ដេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​លោក​ក៏​នាំ​ស្ដេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្ដេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្ដេច​ជ្រាប​ថា ព្រះ‌អម្ចាស់​បាន​វាយ​ប្រហារ​ស្ដេច។

21. ព្រះ‌បាទ​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​ទ្រង់​អស់​ព្រះ‌ជន្ម។ ដោយ​ស្ដេច​កើត​ឃ្លង់​ដូច្នេះ ទ្រង់​ត្រូវ​គង់​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន​ឡើយ។ សម្ដេច​យ៉ូថាម ជា​បុត្រ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។

22. ព្យាការី​អេ‌សាយ ជា​កូន​របស់​លោក​អម៉ូស បាន​កត់‌ត្រា​ទុក​នូវ​រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​អូសៀស តាំង​ពី​ដើម​ដល់​ចប់។

23. ព្រះ‌បាទ​អូសៀស​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​ក្នុង​ទីធ្លា​នៃ​ផ្នូរ​របស់​រាជ‌វង្ស ដ្បិត​ស្ដេច​កើត​ឃ្លង់។ ព្រះ‌បាទ​យ៉ូថាម​ជា​បុត្រ ឡើង​ស្នង​រាជ្យ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 26