គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 26:2-4 Khmer Standard Version (KHSV)

2. ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

3. ព្រះ‌បាទ​អូសៀស​ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា ក្នុង​ជន្មាយុ​ដប់​ប្រាំ​មួយ​ព្រះ‌វស្សា ទ្រង់​សោយ​រាជ្យ​បាន​ហា‌សិប​ពីរ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

4. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បិតា​ដែរ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 26