គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 25:1-7 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ឡើង​សោយ​រាជ្យ នៅ​ពេល​មាន​ជន្មាយុ​ម្ភៃ​ប្រាំ​ព្រះ‌វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យ៉ូអា‌ដាន ជា​អ្នក​ក្រុង​យេរូ‌សាឡឹម។

2. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។

3. ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្ដេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​ធ្វើ​គុត​បិតា​របស់​ស្ដេច។

4. ប៉ុន្តែ ស្ដេច​ពុំ​បាន​ឲ្យ​គេ​ប្រហារ​ជីវិត​កូន​ចៅ​របស់​ពួក​ឃាតក​ទេ ដ្បិត​ស្ដេច​គោរព​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា៖ «ឪពុក​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​កូន ហើយ​កូន​ក៏​មិន​ត្រូវ​ស្លាប់ ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត»។

5. ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជា‌ការ​កង‌ពល​ធំ និង​មេ​បញ្ជា‌ការ​កង‌ពល​តូច។ បន្ទាប់​មក ស្ដេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។

6. ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រា‌អែល។

7. មាន​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​មួយ​រូប មក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌រាជា សូម​កុំ​ឲ្យ​ទាហាន​អ៊ីស្រា‌អែល​ចេញ​ទៅ​ជា​មួយ​ព្រះ‌ករុណា​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​មិន​គង់​ជា​មួយ​អ៊ីស្រា‌អែល គឺ​ព្រះ‌អង្គ​មិន​គង់​ជា​មួយ​កូន​ចៅ​អេប្រាអ៊ីម​ទាំង​នេះ​ទេ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 25