គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:1-4 Khmer Standard Version (KHSV)

1. លុះ​ដល់​ឆ្នាំ​ទី​ប្រាំ‌ពីរ លោក​បូជា‌ចារ្យ​យេហូ‌យ៉ាដា​បាន​តាំង​ចិត្ត​ក្លា‌ហាន ហើយ​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ពួក​មេ​បញ្ជា‌ការ គឺ​មាន​អសា‌រា ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​យ៉ូហាណាន លោក​អសា‌រា ជា​កូន​របស់​លោក​អូបេដ លោក​ម៉ាសេ‌យ៉ា ជា​កូន​របស់​លោក​អដា‌យ៉ា និង​លោក​អេលី‌សាផាត ជា​កូន​របស់​លោក​ស៊ីក‌គ្រី។

2. មេ​បញ្ជា‌ការ​ទាំង​នោះ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​យូដា ហើយ​ប្រមូល​ពួក​លេវី​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា ព្រម​ទាំង​ប្រមូល​មេ​ក្រុម​គ្រួសារ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម។

3. អង្គ​ប្រជុំ​ទាំង​មូល​បាន​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​ព្រះ‌រាជា នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ លោក​យេហូ‌យ៉ាដា​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «នេះ​នែ៎ បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ! ទ្រង់​នឹង​គ្រង​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក ស្ដី​អំពី​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ។

4. អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច​ត​ទៅ: ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​សប្ប័ទ* គឺ​ទាំង​ក្រុម​បូជា‌ចារ្យ​ទាំង​ក្រុម​លេវី មួយ​ភាគ​បី​ត្រូវ​យាម​នៅ​ខ្លោង​ទ្វារ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23